នៅក្នុងជុំនេះនៅក្នុងថ្នាក់ខ្មែរយេីងបានរៀនទាក់ទងទៅនិងការតែងសេចក្តី។ ការតែងសេចក្តី គឺ ជាវិជ្ជា មួយដែល ពិបាកសិក្សា។ អ្នកចេះតែងសេចក្តីគឺមានចំនួនតិចណាស់ ក្នុងចំណោម សិក្សានុសិស្ស។ ហេីយការតែងសេចក្តីពិតជាមានសារសំខាន់ណាស់ វាក៏ជាការឲ្យតម្លៃភាសាជាតិ និង អក្សសាស្ត្រខ្មែរ ។ ដេីម្បីចេះសរសេរការតែងសេចក្តី ចូរមេីលគេហទំព័រ។ ដកស្រង់ពី វិធីសាស្ត្រក្នុងការតែងសេចក្តី។
អ្វីដែលពិសេសទៅទៀតនេាះ គឺ នៅក្នុងជុំនេះសាលារបស់ ពួកយេីងបានប្រារព្ធពិធី ទិវាអក្សរសាស្ត្រ និងវប្បធម៍ខ្មែរ។ ពិធីនេះដែរយើងប្រារព្ធឡេីងដេីម្បីលេីកស្ទួង ភាសាជាតិ និង អក្សសាស្ត្រខ្មែរ។ យេីងជាសសរទ្រូងរបស់ប្រទេស ដូច្នេះយេីងត្រូវចេះឲ្យតម្លៃជាតិរបស់យេីង។ ពួកយេីងបានធ្វេី បទបង្ហាញដែលទាក់ទង នឹង អក្សសាស្ត្រខ្មែរ។ ការលក់សៀវភៅខ្មែរ ការសម្តែងសិល្បះ ដែលទាក់ទងពីសម្លៀកបំពាក់ខ្មែរ ។ល។ ហេីយពួកយេីងក៏មានការប្រកួតប្រជែង កំណាព្យ ការសសេររឿងខ្លី ការនិយាយជាសាធារណ និង ការតស៊ូមតិ។